Tennis 2016

IMG_0090 IMG_0091 IMG_0094

ប្រើល្បឿនគ្រឿងរឹងទាំងអស់ដើម្បីបង្កើនល្បឿន Boot Windows

   មិន​មែន​ជា​គន្លឹះ​ថ្មី​អី​ទេ តែ​គ្រាន់តែ​ចង់​បង្ហាញ​ជូន​អ្នក​ដែល​មិន​ទាន់​បាន​ដឹង អំពី​របៀប​ធ្វើ​អោយ​ការ​បើក​ដំណើរ​ការ Windows មាន​សន្ទុះ​លឿន​ ដោយ​កំណត់​អោយ​យក​ល្បឿន​គ្រឿង​រឹង​ទាំងអស់​ដើម្បី​បង្កើន​ល្បឿន​នៅ​ពេល Boot។ ជា​ធម្មតា Windows តែងតែ​កំណត់​អោយ​កុំព្យូទ័រ​ប្រើ​តែ​ Single core (ខួរក្បាល​មួយ​ថត) ដើម្បី Boot (ដំណើរការ​ចូល​ប្រើ)។ បច្ចុប្បន្ន​​នេះ CPU សុទ្ធតែ​មាន Core ចាប់​ពី 2 ឡើង​ទៅ ដូច្នេះ​យើង​ត្រូវ​យក​ Core ដែល​មាន​ក្នុង CPU
និង ទំហំ RAM ទាំងអស់​ដើម្បី​ Boot ចូល Windows អោយ​អស់​សមត្ថភាព​ពិត​របស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក។ សូម​មើល​របៀប​កំណត់​​ល្បឿន Boot ​ខាង​ក្រោម​នេះ៖

– ចុច​ប៊ូតុង Start
– វាយ​ពាក្យ  msconfig  ក្នុង​ប្រឡោះ​ស្វែង​រក រួច​ចុច​លើ​កម្មវិធី​នោះ (សូម​មើល​រូប​ខាង​ក្រោម)Image

–  អ្នក​នឹង​ឃើញ​ផ្ទាំង System Configuration បើក​ឡើង

Image

 

– ចុច​លើ​ផ្ទាំង Boot​ >> Advanced
– ធីក​លើ Number of processros : រួច​ជ្រើស​យក​ចំនួន Core ទាំង​អស់​របស់ CPU ។
– ធីក​លើ Maximum memory : វាយ​ទំហំ​ធំ​បង្អស់​របស់ RAM ។
– ចុច​ប៊ូតុង OK (ដើម្បី​ចង់​ចាំ​ការ​កំណត់) ជា​ការ​ស្រេច។

   ឃើញ​ថា​បន្ទាប់​ពី​កំណត់​បើក Core ទាំងអស់ និង RAM រួច​មក ការ Boot មាន​សន្ទុះ​លឿន​ជាង​មុន ព្រោះ​លោក​អ្នក​បាន​អោយ Windows ប្រើ​ល្បឿន Hardware ទាំងអស់​ដែល​មាន​ទាំង​ប៉ុន្មាន ​យក​មក​ដំណើរការ​បើក Windows អោយ​បាន​លឿន៕

 

Vietnam2013

Vietnam2013

អនុស្សារីយ៍កំពង់សោម

សមុទ្រដែនឆ្ងាមមិនណាយសំរស់​​                     រែងនឹកអាលោះស្រណោះគ្មានស្បើយ

រលករលេញរមេញកោះត្រើយ                           តើពេលណាឡើយជួបក្តីសង្ឃឹម​។

សំលឹងផ្ទៃមេឃពន់ពេកសន្លឹម                            ពពកសន្សឹមលូតត្រឹមសក្ខី

វាយោលបក់ផាត់ឆ្លងកាត់ថ្មីៗ                              ទួញថ្ងូរហៅស្រីមេត្តាសណ្តោស។

ស្រណោះដីខ្សាច់ពូនក្បាច់ចំណាំ                       បេះដូងចងចាំផ្តែផ្តាំជីវា

រៀមនៅតែនឹកល្ងាចព្រឹកប្រាថ្នា                           មិនដឹងថ្ងៃណាមានភ័ព្វវាសនា។

ច្រាំងទេរឆ្នេរខ្សាច់កុំផ្តាច់ស្នេហ៏ខ្ញុំ                        ចង់តែជួបមុំរៀមសុំសច្ជា

គូសថ្មចំណាំទោះកម្មចេតនា                                បានបាចផ្កាស្លាស្មោះតែភុំផាន។

បានជួបតែម្តងនួនល្អងឈឺចាប់​                           បេះដូងខ្សឹបប្រាប់ចុកចាប់អាល័យ

គ្រប់គ្រាគេងគិតនែបនិត្យយប់ថ្ងៃ                       សំរស់ថ្លើមថ្លៃចាប់រៀមអំពល់។

iCAN Tournament 2011

សំរាប់សាលារៀន អាយខេន​ នេះជាលើកទី​ ២​ ហើយដែល អាយខេន បានប្រារព្ធពិធីនេះឡើង

 

ហេតុអ្វីបានជាយើងពិបាកចាលចោលលោកនេះ?

ចំពោះមនុស្សភាគច្រើន សេចក្តីស្លាប់គឺជាមិនព្រឹត្តិការណ៌ទទួលស្វាគមន៌មួយ។ជាមួយនិងចំណង់ ​​​ចង់សប្បាយ
យ៉ាងរាប់មិនណអស់ ធុរះ​កិច្ចនៃការរស់នៅទោះបីមានទុក្ខសោកដ៏ធំធេងក៏ដោយ​​​ ក៏ធុរះកិច្ច​នោះ​មិនដែលបានចប់
សព្វគ្រប់សោះឡើយ។ មនុស្សមានអារម្មណ៌សុខ​ស្រួលជាមួយស្រមោលនៃសេចក្តីសុខ ជាជាងតថភាពនៃសេចក្តីស្លាប់
។ប្រសិនបើគេគិតអំពីសេចក្តីស្លាប់វិញនោះវាមានចន្លោះពេលក្នុងម៉ោងទី១១តែប៉ុណ្ណោះ។ដំណើរចិត្តជាប់ជំពាក់ចំពោះ
ជិវិតរស់នៅលើលោកីយនេះបង្កីតអោយមានសេចក្តីភ័យខ្លាចស្លាប់ដ៏អាក្រក់បំផុត។ប៉ុន្តែសច្ចះភាព​គឺថាជីវិតទាំងអស់
គ្មានអ្វីក្រៅពី​ទុក្ខនោះទេ។សេចក្តីស្លាបើគឺជាដំណើរធម្មតាមិនងអាចជៀសផុត។គេភ័យខ្លាចសេចក្តីស្លាប់មិនបានស្មើ
ពាក់កណ្តាលនៃគំនិតគិតអំពីស្លាប់ផ្ទាល់ផង។ចិត្តមានសត្ថភាពផ្ទាល់របស់ខ្លួនដើម្បីបង្កើត ​និងពន្លើសរូបភាពស្រមើ
ស្រមៃនៃមរណះ។ហេតុផលគឺថា ចិត្តដែលមិន​បានទទួលការហ្វឹកហាត់ដើម្បីមើលឃើញជិវិតជាមួយនឹងអនិច្ចភាព​
និងមានទុក្ខទោមនស្សគ្រប់យ៉ាងរបស់វាគឺទោ​ទន់ទៅស្រវាអោបកាយា​ បីដូចជាមនុស្សកំពុងលង់ទឹកស្រវាតោងសូម្បី
ចំបើងមួយទងក៏តោងដែរ។ មែនហើយសេច​ ក្តីភ័យសខ្លាចស្លាប់គឺជាកាស្តែងឡើងនៃសភាវះគតិអត្តាភិរក្ស។ប៉ុន្តែគេ
មានមធ្យោបានដើម្បីជំនះសេចក្តីភ័យខ្លាចនោះ។